ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តវាយតម្លៃជាវិជ្ជមានចំពោះការចរចាពាណិជ្ជកម្មអាមេរិក - ចិន

សង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិនកំពុងបង្ហាញសញ្ញាវិជ្ជមាន (រូបថត៖ AP)
នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយត
ម្លៃថា បណ្ដការចរចាពាណិជ្ជកម្ម អាមេរិក - ចិននៅទីក្រុងប៉េកាំងនាពេលកន្លងទៅ មានចរិតលក្ខណៈស្ថាបនា។
ថ្នាក់ដឹកនាំអាមេរិករូបនេះបានថ្លែងដូច្នេះ ក្រោយពីជំនួបជាមួយមន្ត្រីអាមេរិក ដែលទើបនឹងបានចូលរួមវង់ចរចាជាមួយចិននៅក្លឹម Mar-a-Lago របស់លោក នៅរដ្ឋ Florida នាថ្ងៃដដែល។ តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានអះអាងសារជាថ្មីថា ចិននៅតែទូទាត់ បណ្ដាអត្រាពន្ធនាបច្ចុប្បន្ននេះឲ្យអាមេរិកដដែល ទោះបីជា ក្រុមអ្នកជំនាញបានវិភាគថា ជាក់ស្ដែង អតិថិជននៅអាមេរិកត្រូវបង់ប្រាក់ទាំងនេះ ដោយសារការតម្លើងតម្លៃ។
តាមផែនការប្រធានក្រុមចរចាចិន ឧបនាយករដ្ឋមន្ត្រី លោក Liú Hè និងតំណាងពាណិជ្ជកម្មអាមេរិក លោក Lighthizer នឹងបន្តវង់ចរចាថ្មីនាសប្តាហ៍ខាងមុខ នៅ ទីក្រុងវ៉ាស៊ីនតោន។ ប្រសិនបើដំណើរការចរចារពាណិជ្ជកម្មអាមេរិក ចិន មិនទទួលបានការព្រមព្រៀងណាមួយមុនថ្ងៃទី ១ ខែមិនានោះ អាមេរិក និងតម្លើងពន្ធ ២៥ ភាគរយលើទំនិញនាំចូលពីចិន ដែលមានតម្លៃ ២០០ ពាន់លានដុល្លារអាមេរិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម