• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក និងបារាំងជួបធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ

ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២២ ខែតុលា។ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ រួមមានការបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

យោងតាមសេចក្តីប្រកាសសារព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសំដៅជួយរក្សាស្ថិរភាព និងសន្តិសុខនៅតំបន់Sahel ចំណុះអាហ្វ្រិក និងពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ប្រធានាធិបតីទាំងពីររូបក៏បានពិភាក្សាអំពីវិធានការន៍លើកកម្ពស់សមត្ថភាពការពារជាតិរបស់អឺរ៉ុប ខណៈពេលដែលធានាការបំពេញបន្ថែមដល់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្តែងគោលបំណងចង់ជួបធ្វើការជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក G20 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Rome (ប្រទេសអ៊ីតាលី) នាចុងខែតុលា ឆ្នាំ ២០២១ ខាងមុខ។ លោកប្រធានាធិបតី Joe Biden ក៏បានក្រើនរំលឹកថាដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ទៅកាន់ បារាំងនាខែវិច្ឆិកាខាងមុខ គឺជាឱកាស ដើម្បីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងបារាំងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top