• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីហ្វាំងឡង់អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស លោក តូ ឡឹម ភរិយា និងគណៈប្រតិភូវៀតណាម

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់ រសៀលនេះ - ម៉ោងនៅទីក្រុងហាណូយ) នៅវិមានប្រធានាធិបតីនៅទីក្រុង Helsinki ប្រធានាធិបតីនៃសាធារណរដ្ឋហ្វាំងឡង់ Alexander Stubb និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី ២០-២២ ខែតុលា។
  ប្រធានាធិបតីនៃសាធារណរដ្ឋហ្វាំងឡង់ Alexander Stubb និងភរិយាទទួលស្វាគមន៍អគ្គលេខាធិការ To Lam និងភរិយា (រូបថត៖ Van Hieu/VOV)  
  ប្រធានាធិបតីនៃសាធារណរដ្ឋហ្វាំងឡង់ Alexander Stubb និងភរិយាបានរៀបចំពិធីស្វាគមន៍ជាផ្លូវការចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងភរិយា លោកស្រី ង៉ូ ភឿង លី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថត៖ TTXVN)  
  អគ្គលេខាបក្ស លោកតូ ឡឹមុ និងប្រធានាធិបតីលោក Alexander Stubb ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា (រូបថត៖ Van Hieu/VOV)

នៅវេលាម៉ោង ១០៖០០ ព្រឹក ក្បួនរថយន្តដែលដឹកអគ្គលេខាបក្ស លោក តូ ឡឹម ចូលវិមានប្រធានាធិបតី ហើយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បានមកដល់ទ្វាររថយន្តទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាបក្ស លោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសហ្វាំងឡង់។ ថ្នាក់ដឹកនាំទាំងពីរបានដើរឡើងលើវេទិកា ហើយក្រុមយោធាបានលេងភ្លេងជាតិវៀតណាម និងហ្វាំងឡង់។

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស លោក តូ ឡឹម និងលោកប្រធានាធិបតី Alexander Stubb បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាគ្នាដោយដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងអភិវឌ្ឍន៍កាន់តែល្អប្រសើរនាពេលខាងមុខ។

នាព្រឹកនេះដែរ នៅវិមានប្រធានាធិបតី អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្វាំង ឡង់។ ឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារួមមានៈ អនុស្ស រណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបរិស្ថាន ជីវចម្រុះ និងការប្រែប្រួលអាកាសធាតុរវាងក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម និងក្រសួងបរិស្ថានហ្វាំងឡង់; អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងក្រសួងការបរទេសហ្វាំងឡង់ ស្តីពីការគាំទ្រ និងជំរុញការរៀបចំ និងការអនុវត្តគម្រោងដែលផ្តល់មូលនិធិក្រោមកម្មវិធីវិនិយោគសាធារណៈហ្វាំងឡង់; អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងទីភ្នាក់ងារឥណទាននាំចេញហ្វាំងឡង់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top