• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា ហុងគ្រី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន ទទួលស្វាគមន៍ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិននិងប្រធានរដ្ឋសភាហុងគ្រី Kover Laszlo បានឯកភាពបន្តបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ តាមរយៈគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរវាងប្រជាជននិងប្រជាជន...។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសភាជាតិទាំងពីរក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា គណៈកម្មាធិការជំនាញ និងក្រុមសមាជិកសភាមិត្តភាព ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យសភា។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo និងគណៈប្រតិភូបានចូលរួមសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥។ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានរៀបចំពិធីជប់លៀង ជូនចំពោះប្រធានរដ្ឋសភាហុងគ្រីនិងគណៈប្រតិភូ៕ 

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top