• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។
ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo (រូបថត៖ Viet Cuong/VOV)

នារសៀលថ្ងៃទី២០ ខែតុលា នៅវិមានប្រធានរដ្ឋ អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី; សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តសម្របសម្រួលដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បំពេញផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា;   បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាហុងគ្រីបានចាត់ទុកថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ គាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លារនាពេលខាងមុខ។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា វៀតណាមនិងហុងគ្រីនឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; អះអាងការគាំទ្រចំពោះគៅលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់នីមួយៗ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ រៀបចំល្អមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិទូទាំងប្រទេសលើកទី ១១

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ រៀបចំល្អមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិទូទាំងប្រទេសលើកទី ១១

នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្នេហេជាតិ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សា។

Top