លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។
ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo (រូបថត៖ Viet Cuong/VOV)
នារសៀលថ្ងៃទី២០ ខែតុលា នៅវិមានប្រធានរដ្ឋ អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី; សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តសម្របសម្រួលដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បំពេញផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាហុងគ្រីបានចាត់ទុកថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ គាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លារនាពេលខាងមុខ។
អំពីកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា វៀតណាមនិងហុងគ្រីនឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; អះអាងការគាំទ្រចំពោះគៅលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់នីមួយៗ៕