ប្រព័ន្ធផ្សព្វផ្សាយអាល់ហ្សេរីបានវាយតម្លៃថា រដ្ឋធានីនៃប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលនៃការទូតសកល នៅពេលដែលទីនេះជាទីកន្លែងប្រារព្ធពិធីចុះហត្ថលេខាលើ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែតុលា។
អត្ថបទនេះត្រូវបានចុះផ្សាយនៅលើកាសែត Cresus ដែលជាកាសែតដ៏ល្បីល្បាញឈានមុខគេរបស់អាល់ហ្សេរី នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥ (រូបថតអេក្រង់នៃអត្ថបទ)
កាសែតប្រចាំថ្ងៃ Cresus នៅថ្ងៃទី ១៩ ខែតុលា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ពីហាណូយទៅអាល់ហ្សេរី៖ ពេលដែលការទូតការពារប្រព័ន្ធអ៊ីនធឺណែត” ដែលបានបញ្ជាក់យ៉ាងច្បាស់ថា អាល់ហ្សេរីនិងវៀតណាមគឺជាប្រទេសពីរដែលមានការរួមវិភាគទានច្រើនមក្នុងដំណើរការព្រាងអនុសញ្ញានេះ; ដោយសង្កត់ធ្ងន់ថា អនុសញ្ញាទីក្រុងហាណូយមិនត្រឹមតែជាឧបករណ៍ច្បាប់ប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យចក្ខុវិស័យមនុស្សធម៌នៃអនាគតឌីជីថល ដោយដាក់សិទ្ធិមនុស្ស និងឯកជនភាពជាស្នូល។
ការសែត Cresus បានចាត់ទុកថា ការជ្រើសរើសទីក្រុងហាណូយជាកន្លែងចុះហត្ថលេខាក៏មានអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅផងដែរ៖ វៀតណាមត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលថ្មីនៃការសន្ទនាអន្តរជាតិ ដែលប្រទេសនានាធ្វើការរួមគ្នាដើម្បីកសាងទំនុកចិត្តឌីជីថល។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវជាសកលសម្រាប់កិច្ចសហប្រតិបត្តិការផងដែរ ព្រោះក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គ្មានប្រទេសណាអាចធ្វើសកម្មភាពតែម្នាក់ឯងបានទេ។ ពីទីក្រុងហាណូយ សារទូទៅមួយត្រូវបានផ្ញើ៖ លំហរអ៊ីនធឺណិតត្រូវតែជាកន្លែងផ្តល់ទំនុកចិត្ត និងការអភិវឌ្ឍរួម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម