ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro
នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានបដិសេធឱសានវាទអន្តរជាតិ ដែលអំពាវនាវឱ្យប្រទេសនេះរៀបចំការបោះឆ្នោតក្នុងរយៈពេល ៨ ថ្ងៃ។ ទន្ទឹមនឹងនេះ លោក Nicolas Maduro ក៏បានប្រកាសថា មេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានរំលោភបំពានលើរដ្ឋធម្មនុញ្ញនៅពេលដែលប្រកាសខ្លួនជា «ប្រធានាធិបតីបណ្តោះអាសន្ន»។
ស្ថានភាពនយហោបាយវេណេស៊ុយអេឡាកាន់តែមានភាពតានតឹង បន្ទាប់ពីលោក Juan Guaido ប្រធានរបស់រដ្ឋសភាដែលបក្សប្រឆាំងកាន់កាប់នោះ បានប្រកាសខ្លួនជា «ប្រធានាធិបតីបណ្តោះអាសន្ន» របស់ប្រទេសអាមេរិកខាងត្បូងនេះ រហូតដល់ពេលបង្កើតរដ្ឋាភិបាលអន្តរកាល និងរៀបចំការបោះឆ្នោតនៅ ប្រទេសនេះ។ ប្រទេសមួយចំនួនក្នុងតំបន់ ដូចជា អាមេរិក កាណាដា Colombia Paraguay ប្រេស៊ីល ឈីលី អាហ្សង់ទីន Ecuador, Guatemala និង Peru ក៏ដូចជាអង្គការនៃបណ្តាប្រទេសទ្វីបអាមេរិក (OAS) បានទទួលស្គាល់ចំពោះការប្រកាសខ្លួនជា «ប្រធានបណ្តោះអាសន្ន» របស់លោក Juan Guaido ។ ក្នុងពេលនោះ ប្រទេសដទៃជាច្រើនផ្សេងៗទៀត ដូចជា គុយបា ម៉ិកស៊ិក ទួរគី និងរុស្ស៊ីបានសំដែងការគាំទ្រចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro ព្រមទាំងចោទប្រកាន់ថានេះគឺជាឧបាយកលធ្វើរដ្ឋប្រហារផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម