• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka ជប៉ុន

ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនរវាងខេត្ត Fukuoka និងតំបន់មួយចំនួនរបស់វៀតណាម តាមរយៈវិស្សមកាលរបស់និស្សិតជប៉ុន ដើម្បីទៅកាន់វៀតណាម និងផ្ទុយមកវិញ។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka ជប៉ុន (រូបថត៖ VNA)

នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka ប្រទេសជប៉ុន លោក Seitaro Hattori ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនរវាងខេត្ត Fukuoka និងតំបន់មួយចំនួនរបស់វៀតណាម តាមរយៈវិស្សមកាលរបស់និស្សិតជប៉ុន ដើម្បីទៅកាន់វៀតណាម និងផ្ទុយមកវិញ។ លោកប្រធានរដ្ឋក៏បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត Fukuoka បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម សម្របសម្រួលជាមួយអង្គភាពធុរកិច្ចជប៉ុនដើម្បីសហប្រតិបត្តិការលើវិស័យដែលវៀតណាមមានសក្តានុពល។ លោកប្រធានរដ្ឋបានស្នើឲ្យខេត្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាមទៅធ្វើការនៅប្រទេសសាមី រួមចំណែកដល់សេដ្ឋកិច្ចជប៉ុន។

រីឯខ្លួនវិញ លោកអភិបាលខេត្ត Seitaro Hattori បានឲ្យដឹងថា លោកនឹងជំរុញកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត ហើយមានគោលបំណង ថានឹងស្វាគមន៍និស្សិតវៀតណាមកាន់តែច្រើនដើម្បីផ្លាស់ប្តូរ និងសិក្សាតាមរយៈការរៀបចំសកម្មភាពផ្លាស់ប្តូររវាងទីភ្នាក់ងារអប់រំវៀតណាម និងជប៉ុន។ លោកអភិបាលខេត្តក៏បានថ្លែងថា ខេត្ត Fukuoka នឹងបង្កើតលក្ខខណ្ឌអំណោយផលដល់អង្គភាពអាជីវកម្មក្នុងខេត្តដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top