• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជួបជាមួយសម្ព័ន្ធសមាគមសហគ្រិនស្ត្រីវៀតណាម

នារសៀលថ្ងៃទី៥ ខែតុលា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញ ជួបសំណេះសំណាលជាមួយសម្ព័ន្ធសមាគមសហគ្រិនជាស្រ្តីមកពីខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេស ដែលជាសមាជិកនៃសមាគមសហគ្រិនជាស្ត្រីវៀតណាម (VAWE)។
ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានផ្ញើសារជូនពរចំពោះគណៈប្រតិភូ និងសហគ្រិនស្ត្រីទូទាំងប្រទេស ដោយសង្កត់ធ្ងន់លើការរួមវិភាគទានដ៏សំខាន់ ខ្ជាប់ខ្ជួន និងគួរអោយកត់សម្គាល់របស់សម្ព័ន្ធសមាគមសហគ្រិនស្ត្រី និង សហគ្រិនស្ត្រីវៀតណាម ឆ្លុះបញ្ចាំងពីសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក៏ដូចជាក្នុងការអនុវត្តជាក់ស្តែង នូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ដោយអាត្រាស្ត្រីស្រូបយក ៥០% នៃចំនួនប្រជាជនវៀតណាម និងប្រមាណ ៥០% នៃកម្លាំងពលកម្ម ប្រធានរដ្ឋលោក Vo Van Thuong បានចាត់ទុកថា ចំនួនសហគ្រិនស្ត្រីចំនួន ៨.០០០ នាក់ដែលចូលរួមក្នុង VAWE មិនទាន់ឆ្លុះបញ្ចាំងពីសក្តានុពលពេញលេញរបស់សហគ្រិនស្ត្រីវៀតណាមនោះទេ។ ដូច្នេះហើយ លោកប្រធានរដ្ឋបានស្នើឲ្យសម្ព័ន្ធសមាគម ពង្រីកបណ្តាញរបស់ខ្លួនលើទូទាំងខេត្ត ក្រុងទាំង ៦៣។

យោងតាមលោកស្រី Thai Huong ប្រធាន VAWE បច្ចុប្បន្នសម្ព័ន្ធសមាគមសហគ្រិមស្ត្រីចំនួន ៣៣ នៅក្នុងខេត្ត-ក្រុងចំនួន ៣២ ដែលរីកសាយភាយពាសពេញតំបន់ទាំងបី ភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូង ដែលមានសមាជិករាប់ម៉ឺននាក់ដែលជាម្ចាស់អាជីវកម្មស្ត្រីដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេស  ដែលរួមចំណែករាប់រយពាន់លានដុងចូលក្នុងថវិការដ្ឋជារៀងរាល់ឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top