• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី២០ការបង្កើតខេត្ត Hai Duong ឡើងវិញ


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ការបង្កើតខេត្ត Hai Duong ឡើងវិញ

ពិធីរំលឹកខួបលើកទី២០ នៃទិវាបង្កើតខេត្ត Hai Duong ឡើងវិញ​ បាន​បើក​នាព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅ​ខេត្ត Hai Duong ភាគ​ខាងជើង​វៀត​ណាម​។ អញ្ជើញ​ថ្លែង​មតិ​ក្នុងពិធីប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បាន​សំណូម​ពរ​ឲ្យ​ខេត្ត Hai Duong គប្បី​អភិវឌ្ឍន៍​ផ្នែកសេវាកម្ម តាមទិសពហុបែប បើក​ចេញ​ប្រភេទ​សេវាកម្មថ្មីៗ ​ជាពិសេស​ផ្តោត​សំខាន់​លើជីវភាព​រស់នៅ​របស់​ប្រជាជន​។ លោក​ស្រី Nguyen Thi Kim Ngan មានប្រសាសន៍ថា៖
 
“នាពេលខាងមុខ ខេត្ត Hai Duong គប្បីមានដំណោះស្រាយសកម្មថែមទៀត ដើម្បី​លើកកំពស់​សន្ទស្សន៍​សមត្ថភាព សន្ទស្សន៍​ប្រកួត​ប្រជែង​ថ្នាក់​ខេត្ត ដើម្បី​ទទួល​បាន​កម្រិត​មធ្យម​ទូទាំង​ខេត្ត។ ជាពិសេស បង្កើន​កែ​លំអ​បរិយាកាស​វិនិ​យោគ​ ធ្វើអាជីវ​កម្ម​បង្ក​​រលក្ខណៈងា​យ​ស្រួល​សម្រាប់​​ប្រជាជន និង​​អង្គភាព​​អាជីវកម្ម​ធ្វើ​ការ​អភិវឌ្ឍ​”។
 ​
នៅក្នុង​ពិធីនេះ ខេត្ត Hai Duong មានកត្តិយស ទទួលបានគ្រឿងឥស្ស​រិយយស​ឯករាជ្យ​ថ្នាក់​ទី​១ ដែល​ជា​​អំណោយ​ដ៏ខ្ពង់​ខ្ពស់​របស់​បក្ស​និង​រដ្ឋប្រគល់​ជូន​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top