
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ការបង្កើតខេត្ត Hai Duong ឡើងវិញ
ពិធីរំលឹកខួបលើកទី២០ នៃទិវាបង្កើតខេត្ត Hai Duong ឡើងវិញ បានបើកនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្ត Hai Duong ភាគខាងជើងវៀតណាម។ អញ្ជើញថ្លែងមតិក្នុងពិធីប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសំណូមពរឲ្យខេត្ត Hai Duong គប្បីអភិវឌ្ឍន៍ផ្នែកសេវាកម្ម តាមទិសពហុបែប បើកចេញប្រភេទសេវាកម្មថ្មីៗ ជាពិសេសផ្តោតសំខាន់លើជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍ថា៖
“នាពេលខាងមុខ ខេត្ត Hai Duong គប្បីមានដំណោះស្រាយសកម្មថែមទៀត ដើម្បីលើកកំពស់សន្ទស្សន៍សមត្ថភាព សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត ដើម្បីទទួលបានកម្រិតមធ្យមទូទាំងខេត្ត។ ជាពិសេស បង្កើនកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មបង្ករលក្ខណៈងាយស្រួលសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្មធ្វើការអភិវឌ្ឍ”។
នៅក្នុងពិធីនេះ ខេត្ត Hai Duong មានកត្តិយស ទទួលបានគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់បក្សនិងរដ្ឋប្រគល់ជូនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម