• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំធុរកិច្ចកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងធុរកិច្ចឈានមុខគេនៃប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានអនុប្រធាន និងជាអគ្គនាយក Samsung Electronics លោក Han Jong-hee; ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SK លោក Choi Tae-won; អគ្គនាយកប្រតិបត្តិ Lotte Shopping និង Lotte Mart លោក Kang Sung-hyun ផងដែរ។
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់វត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអេឡិចត្រូនិក Samsung  (Samsung Electronic) (រូបថត៖ TTXVN)


ក្នុងបណ្តាជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមគាំទ្រផែនការពង្រីកអាជីវកម្មរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាមនាពេលខាងមុខ ហើយស្នើថា អង្គភាពអាជីវកម្មមានយុទ្ធសាស្ត្រនិងដំណោះស្រាយជាក់ស្តែងដើម្បីគាំទ្រសហគ្រាសវៀត ណាម បង្កើនសមត្ថភាពផលិតកម្ម និងការប្រកួតប្រជែង ដោយអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន SK ស្រាវជ្រាវនិងគាំទ្រវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល និងអនុវត្តន៍ដំណើរការកាត់បន្ថយការបំភាយកាបូននាពេលខាងមុខ ក៏ដូចជាមានបំណងចង់ឲ្យ ក្រុមហ៊ុន SK សហការក្នុងការផ្ទេរបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំង និងថ្នាំព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្នុងកិច្ចសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនិងធុរកិច្ចកូរ៉េខាងត្បូងបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការបង្ការទប់ស្កាត់ ជំងឺរាតត្បាត កូវីដ ១៩ និងការរក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលកន្លងមក។  តំណាងអង្គភាពអាជីវកម្មកូរ៉េខាងត្បូងក៏បានសន្យាបន្តវិនិយោគរយៈពេលវែងនៅវៀតណាម ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យដូចជាថាមពល គ្រឿងអេឡិចត្រូនិក និង ICT នាពេលខាងមុខ ជាពិសេស គាំទ្រសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh មកជំរាបលា ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅ វៀតណាម។

Top