• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក ត្រឹន ថាញ់ មិន អនុវត្តន៍សិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ (រូបថត៖ VNA)

បន្ទាប់ពីបានបោះឆ្នោត និងអនុវត្តសិទ្ធិពលរដ្ឋមក លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា បានផ្ញើសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស៖  “ទៅបោះឆ្នោតគឺជាសិទ្ធិ និងការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ លើកនេះ គឺកាន់តែមានសារៈសំខាន់ថែមទៀត ដែលគូសសញ្ញាសម្គាល់ខួបលើកទី៨០ នៃការបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម (១៩៤៦-២០២៦) ជ្រើសតាំងរដ្ឋសភានីតិកាលទីមួយ។ ខ្ញុំក៏មានទំនុកចិត្តយ៉ាងខ្លាំងផង ដែរថា អ្នកបោះឆ្នោតទូទាំងប្រទេសនឹងទៅបោះឆ្នោតយ៉ាងពេញ លេញ បោះឆ្នោតបានត្រឹមត្រូវ   ដោយជ្រើសរើសមនុស្សដែលមានទេពកោសល្យ និងគុណធម៌ ដែលសក្តិសមធ្វើជាតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យប្រទេសយើងអាចឈានចូលយុគសម័យថ្មីមួយ យុគសម័យស្ទុះឈានទៅមុខ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតបក្សជាតិលើកទី១៤ ដោយជោគជ័យ”។

ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក ត្រឹន ថាញ់ មិន អញ្ជើញត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ១៤ សាលាមធ្យមសិក្សាដូវ៉ាន់ដេយ ឃុំហុកមុន ក្រុងហូជីមិញ (រូបថត៖ VNA)

 

ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ ទីក្រុងហូជីមិញបានជ្រើសរើសតំណាងរដ្ឋសភាចំនួន៣៨រូប (ក្នុងចំណោមបេក្ខជនសរុបចំនួន៦៤រូប) ដែលជាចំនួនច្រើនបំផុតទូទាំងប្រទេស។ យោងតាមបញ្ជីឈ្មោះ ក្នុងចំណោមបេក្ខជនទាំង ៦៤ រូប មាន ២៤ រូបមានសញ្ញាបត្របណ្ឌិត ដែលឆ្លុះបញ្ចាំងពីគុណភាពរបស់បេក្ខជន និងការរំពឹងទុករបស់អ្នកបោះឆ្នោតក្នុងទីក្រុង ចំពោះអ្នកដែលនឹងតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងអាណត្តិខាងមុខ។ លើសពីនេះ នៅក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតនៅទីក្រុងហូជីមិញក៏បានជ្រើសរើសតំណាងចំនួន ១២៥ រូបសម្រាប់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ (ក្រុង ឃុំ/សង្កាត់)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top