ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu

ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu
នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu ។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ច្បាស់ថាខេត្ត Bac Lieu គប្បី បន្តបង្រីកនូវសក្ដានុភាពរបស់មូលដ្ឋាន ដែលមានស្រាប់របស់ខ្លួនសម្រាប់ការអភិវឌ្ឍវាយោអគ្គិសនី។ លោកស្រី Nguyen Thi Kim Ngan បានអះអាងទៀតថា ខេត្ត Bac Lieu ក៏ គប្បីធ្វើអាជីវកម្ម យ៉ាងខ្លាំងថែមទៀតនូវសក្តានុពលលើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីជម្រុញ ការអភិវឌ្ឍន៍នៅតំបន់ លើយលោកស្រីក្រើនរំលឹកថាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គួរតែធានាឲ្យមានតុល្យភាពនិងសុខដុមរមនារវាងផលប្រយោជន៍របស់ប្រជាជន ព្រមទាំងចំពោះការកសាងជនបទថ្មីគប្បីយកចិត្តទុកដាក់ដល់ការថែទាំជីវភាព រស់នៅរបស់ប្រជាជន និងបង្កើតការងារធ្វើឲ្យប្រជាជនផងដែរ។
ក្នុងថ្ងៃដដែលនេះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅ ទស្សនារោងចក្រចម្រុះផលិតបង្កងមានគុណភាពខ្ពស់របស់សម្ព័ន្ធក្រុមហ៊ុនវៀតណាម និងអូស្ត្រាលី និងតំបន់មួយចំនួនទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម