• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា

ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅក៏ដោយ ក៏កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងវៀតណាម និងកម្ពុជានៅតែទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយមន្ត្រីនៃស្ថានទូតវៀតណាម​និង​តំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅរាជធានីភ្នំពេញ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជូនដំណឹងដល់កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាម អំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២ថ្ងៃកន្លងទៅ។ ប្រធានរដ្ឋសភាបានជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ក្នុងនោះមានជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភាសម្តេច ហេង សំរិន ចូលគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ; ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ; ជួបសន្ទនា នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន។

ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅក៏ដោយ ក៏កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងវៀតណាម និងកម្ពុជានៅតែទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបានជាង ៩,៥ ពាន់លានដុល្លារអាមេរិក (កើនប្រមាណ ៨០% បើប្រៀបធៀបនឹងឆ្នាំ ២០២០); ៩ ខែដើមឆ្នាំ២០២២ សម្រេចបាន ៨,៤៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ហើយតាមការគ្រោងទុក ទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ ទាំងមូលសម្រេចបានជាង ១០ ពាន់លានដុល្លារអាមេរិក។ លោកប្រធានរដ្ឋសភាបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ដូច្នេះគឺមិនអាចមិនរំលឹកដល់តួនាទីរបស់សហគមន៍ជនវៀតណាមនៅកម្ពុជា ក្នុងនាមជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top