• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តម្រូវឲ្យត្រៀមរៀបចំយ៉ាងល្អ បំផុតសម្រាប់កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៤ ខែកញ្ញា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩។ (រូបថត៖ VOV)

រហូតមកដល់ពេលនេះ គណៈប្រតិភូចំនួន ៦៤ បានចុះឈ្មោះចូលរួមកិច្ចប្រជុំ ដោយមានតំណាងចំនួន ២៤៤ នាក់។ ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា កិច្ចប្រជុំសមាជិកសភាវ័យក្មេង សកលលើកទី៩ គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីតែមួយគត់ដែលរដ្ឋសភា វៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយអំពីទឹកដី មនុស្សវៀតណាម និងសមិទ្ធិផលដែលវៀតណាមសម្រេចបានចំពោះមិត្តភក្តិអន្តរ ជាតិ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យអនុគណៈកម្មាធិការ គណៈកម្មាធិការរៀបចំ បង្ហើយសេណារីយ៉ូលម្អិតនៃព្រឹត្តិការណ៍នីមួយៗ សម័យប្រជុំនីមួយៗ; ពិនិត្យខ្លឹមសារ នីមួយៗដោយប្រុងប្រយ័ត្ន; ពិចារណាលើការរាយការណ៍ផ្ទាល់សម័យប្រជុំនានា ធានា ការត្រៀមរៀបចំខាងភស្តុភារយ៉ាងយកចិត្តទុកដាក់។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការ ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់នឹងរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ ធានាភាព សុខដុមរមនារវាងផលប្រយោជន៍របស់វៀតណាម និងផលប្រយោជន៍រួមនៃតំបន់ និងពិភពលោក បង្ហាញបាននូវឋានៈនិងតួនាទីរបស់រដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ ព្រម ទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះគណៈប្រតិភូដែលចូលរួមកិច្ច ប្រជុំផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

- ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

Top