• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចូលរួមពិធីបើកពិព័រណ៍សេចក្តីប្រាថ្នាវៀតណាម

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងអនុវត្តពិធីបើកការតាំងពិព័រណ៍ដោយប្រធានបទ៖ សេចក្តីប្រាថ្នាវៀតណាម។ អញ្ជើញចូលរួមមានវត្តមានប្រធានសហភាពអន្តរសភា Duarte Pacheco។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍ ក្រោមប្រធានបទ៖ សេចក្តីប្រាថ្នាវៀតណាម (រូបថត៖ VOV)

នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងការផ្សព្វផ្សាយផលិតផល ប្រកបដោយនវានុវត្តន៍ ពោរពេញដោយអត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់វៀតណាម រួមជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម។ ក្នុងចំណោមនោះ មានផលិតផលម៉ាក "Make in Vietnam" ដែលបានឈានដល់ពិភព លោក។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា៖ ពិព័រណ៍នេះនឹងក្លាយជាស្ពានដ៏មានសារៈប្រយោជន៍សម្រាប់សមាជិកសភាវ័យក្មេងដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការផ្លាស់ប្តូរឌីជីថល និងដំណោះស្រាយបន្សាំដែលអាចបត់បែនបាន បន្ទាប់ពីជំងឺរាតត្បាត និងការប្រែប្រួលនៃទីផ្សារ។ ពីនោះ ដាក់ចេញយុទ្ធសាស្ត្រ បង្កើតបរិយាកាស ដើម្បីកៀងគរធនធានសម្រាប់ការវិនិយោគ និងការអភិវឌ្ឍក្នុងផលិតកម្ម និងអាជីវកម្ម បង្កើតលក្ខខណ្ឌ ស្ថាប័ន បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ចក្នុងការវិនិយោគដើម្បីលើកកម្ពស់គុណភាព នៃកម្លាំងប្រកួតប្រជែងរបស់សេដ្ឋកិច្ច

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top