• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជា ផ្លូវការនៅហ្វីលីពីន

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់ទីក្រុងម៉ានីល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន តបតាមការ អញ្ជើញរបស់ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីនលោក Juan Miguel Zubiri។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់រដ្ឋធានីម៉ានីល ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីន។ (រូបថត៖ VOV)

បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន។ នៅទីនេះ សភាជាន់ទាបហ្វីលីពីននឹងប្រកាសសេចក្តី សម្រេចចិត្តរបស់សភាជាន់ទាបដែលទើបតែបានចុះហត្ថលេខាស្តីពីការជំរុញទំនាក់ ទំនងរវាងហ្វីលីពីននិងវៀតណាម ក្នុងនោះមានសេចក្ដីសម្រេចចិត្តបង្កើតក្រុម សមាជិកសភាមិត្តភាពហ្វីលីពីន-វៀតណាមផងដែរ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងមានជំនួបជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ហ្វីលីពីន; ចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច; ជួបជាមួយ តំណាងសហគ្រាស; បំពេញទស្សនកិច្ចនៅស្ថានទូត ហើយជួបសំណេះសំណាល ជាមួយតំណាងសហគមន៍ជនវៀតណាមនៅហ្វីលីពីន។
ដំណើរទស្សនកិច្ចនៅហ្វីលីពីនរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងរួមចំណែកជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន ហើយពង្រឹងទំនាក់ ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរទាំងក្នុងកម្រិតទ្វេភាគី និងពហុ ភាគី ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងអន្តរជាតិកំពុងមានការវិវឌ្ឍន៍ស្មុគស្មាញ ជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top