• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម - អាមេនី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី នារសៀលថ្ងៃទី ២ មេសា (ម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម - អាមេនី។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម - អាមេនី។ (រូបថត៖ daibieunhandan.vn)

ថ្លែងសុន្ទរកថានៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានឲ្យដឹងថា៖ វៀតណាមនិងអាមេនីសុទ្ធតែ មានសេដ្ឋកិច្ចបើកចំហ ក្នុងនោះការនាំចេញដើរតួនាទីសំខាន់ ហើយមានសមត្ថភាពសម្របខ្លួនទៅនឹងគោលការណ៍ពាណិជ្ជកម្មអន្តរជាតិ។ លោកប្រធានរដ្ឋសភាបានស្នើទិសដៅជាក់លាក់មួយចំនួនដែលសហគ្រាសនៃប្រទេសទាំងពីរអាចពិចារណា នោះគឺបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល។

លោកប្រធានរដ្ឋសភា ក៏មានបំណងថា សហគ្រាសនៃភាគីទាំងពីរនឹងរួមគ្នាស្រាវជ្រាវ និងវិនិយោគលើ គម្រោងថាមពលពន្លឺព្រះអាទិត្យ វាយោអគ្គីសនី និងវារីអគ្គិសនីខ្នាតតូច ដោយឆ្លៀតយកបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាមេនី និងធនធានដ៏សម្បូរបែបរបស់វៀតណាម។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន មានប្រសាសន៍ថា៖

"ខ្ញុំស្នើឲ្យបណ្ដាក្រសួង ផ្នែក និងសមាគមលើកកម្ពស់តួនាទីជាស្ពានដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ស្របតាមគោលការណ៍នៃ "ផលប្រយោជន៍និងភាពជោគជ័យទៅវិញទៅមក" ដោយឈរលើមូលដ្ឋាននៃការគាំទ្រទៅវិញទៅមក ជួយសហគ្រាសឱ្យសហការយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ បង្កើនសមត្ថភាពប្រកួតប្រជែង រួមគ្នាធ្វើអាជីវកម្មទីផ្សាររបស់គ្នានិងក្នុងតំបន់ ព្រមទាំងចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃនិងផលិតកម្មក្នុងតំបន់ និងសកលលោកផងដែរ”។

លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមសន្យារួមដំណើរជានិច្ចនិងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលតាមបទបញ្ញត្តិច្បាប់សម្រាប់សហគ្រាសអាមេនី ធ្វើអាជីវកម្មវិនិយោគប្រកបដោយជោគជ័យ និរន្តរភាព និងយូរអង្វែងនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top