• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងចូលរួមកិច្ចប្រជុំ ICAPP និង IPTP

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលមហាសន្និបាតលើកទី ១២ នៃកិច្ចប្រជុំអន្តរជាតិរបស់បណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP); ចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (រូបថត៖ VOV)

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអញ្ជើញចូលគាល់ព្រះមហាក្សត្រនរោត្តមសីហមុនី; ជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន; ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត; ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា សម្ដេច ឃួន សុដារី; ទៅសាកសួរសុខទុក្ខ សម្ដេច ហេង សំរិន អតីតប្រធានរដ្ឋសភា; ទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម សម្ដេច ម៉ែន សំអន; ចូលរួមពិធីសម្ពោធអគាររដ្ឋបាលរដ្ឋសភាកម្ពុជា ដែលជាគម្រោងអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម; ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី មេដឹកនាំទាំងពីរបានឯកភាពថា រដ្ឋសភាទាំងពីរគួរតែបន្តលើកកម្ពស់តួនាទីជាស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី; ត្រួតពិនិត្យ និងជំរុញក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស ឲ្យអនុវត្តន៍យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំប្រតិបត្តិការរដ្ឋសភាប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការកសាងស្ថាប័ន ប្រព័ន្ធច្បាប់ និងត្រួតពិនិត្យការអនុវត្តច្បាប់ រួមចំណែកដល់សេចក្តីសម្រេចចិត្តសំខាន់ៗរបស់ប្រទេសនីមួយៗ។

អញ្ជើញចូលរួមមហាសន្និបាតលើកទី ១២ នៃកិច្ចប្រជុំអន្តរជាតិរបស់បណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្នុងនាមជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ សុន្ទរកថានេះត្រូវបានគណៈប្រតិភូកោតសរសើរយ៉ាងខ្លាំង។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ក៏បានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្នុងនោះសង្កត់ធ្ងន់ថា សន្តិភាពមិនមែនត្រឹមតែជាការគ្មានសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងជាការគោរព ការស្រឡាញ់ និងការចែករំលែករវាងបណ្ដាប្រជាជាតិនិងប្រទេសនានាទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top