ព័ត៌មាន ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ 12/06/2026 យន្តការនិងគោលនយោបាយអនុវត្តន៍ច្បាប់រដ្ឋធានី ឆ្នាំ ២០២៦ បើកចេញលំហរអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប និងបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់រដ្ឋធានី។ ពិធីបើកសម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ នីតិកាលទី១៧ (រូបថត៖ វ៉ាន់ឌៀប/TTXVN)នេះជាការគូសបញ្ជាក់របស់ប្រធានគណៈកម្មាធិការប្រជាជនហាណូយ លោក វូ ដាយថាំង នៅក្នុងសម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លើកទី១៧ អាណត្តិ ២០២៦-២០៣១ ដែលបានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា នៅទីក្រុងហាណូយ។នៅក្នុងសម័យប្រជុំ (ថ្ងៃទី១២-១៦ ខែមិថុនា) ក្រុមប្រឹក្សាប្រជាជនទីក្រុងបានពិចារណា និងអនុម័តលើសេចក្តីសម្រេចមួយចំនួនធំសំដៅសុក្រិតក្របខ័ណ្ឌច្បាប់ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់រដ្ឋធានី។ លោក វ៉ូ ដាយ ថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានថ្លែងថា៖ "យើងនឹងផ្លាស់ប្តូរយ៉ាងខ្លាំងពីយន្តការគ្រប់គ្រងទៅជាយន្តការស្ថាបនាអភិវឌ្ឍន៍។ សេចក្តីសម្រេចដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ដាក់ជូនក្រុមប្រឹក្សាក្រុងសម្រាប់ ពិចារណានៅក្នុងសម័យប្រជុំលើកនេះ មិនត្រឹមតែដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប សកម្ម និងអាចបត់បែនបាននៅក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ គោលនយោបាយថ្មីជាច្រើនត្រូវបានរចនាឡើងជាលើកដំបូង ដើម្បីផ្តល់អំណាចដល់ទីក្រុងថែមទៀត ក្នុងការរៀបចំការអនុវត្ត ការបែងចែកធនធាន និងការសម្រេចចិត្តលើបញ្ហាអភិវឌ្ឍន៍របស់រដ្ឋធានី”។សេចក្តីសម្រេចទាំងអស់ត្រូវបានបង្កើតឡើងតាមទិសដៅយកប្រជាជន និងអាជីវកម្មជាចំណុចកណ្តាល។ គោលនយោបាយជាច្រើនមានគោលបំណងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ បង្កើនគុណភាពសេវាសាធារណៈ ពង្រីក គោលនយោបាយសុខុមាលភាពសង្គម និងបង្កើនការទទួលបានសេវាថែទាំសុខភាព ការអប់រំ និងការដឹកជញ្ជូនដែលមានគុណភាពខ្ពស់៕ តាម vovworld.vn/km-KH Tags:ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ សេវាថែទាំសុខភាព គោលនយោបាយថ្មី

យន្តការនិងគោលនយោបាយអនុវត្តន៍ច្បាប់រដ្ឋធានី ឆ្នាំ ២០២៦ បើកចេញលំហរអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប និងបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់រដ្ឋធានី។ ពិធីបើកសម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ នីតិកាលទី១៧ (រូបថត៖ វ៉ាន់ឌៀប/TTXVN)នេះជាការគូសបញ្ជាក់របស់ប្រធានគណៈកម្មាធិការប្រជាជនហាណូយ លោក វូ ដាយថាំង នៅក្នុងសម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លើកទី១៧ អាណត្តិ ២០២៦-២០៣១ ដែលបានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា នៅទីក្រុងហាណូយ។នៅក្នុងសម័យប្រជុំ (ថ្ងៃទី១២-១៦ ខែមិថុនា) ក្រុមប្រឹក្សាប្រជាជនទីក្រុងបានពិចារណា និងអនុម័តលើសេចក្តីសម្រេចមួយចំនួនធំសំដៅសុក្រិតក្របខ័ណ្ឌច្បាប់ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់រដ្ឋធានី។ លោក វ៉ូ ដាយ ថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានថ្លែងថា៖ "យើងនឹងផ្លាស់ប្តូរយ៉ាងខ្លាំងពីយន្តការគ្រប់គ្រងទៅជាយន្តការស្ថាបនាអភិវឌ្ឍន៍។ សេចក្តីសម្រេចដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ដាក់ជូនក្រុមប្រឹក្សាក្រុងសម្រាប់ ពិចារណានៅក្នុងសម័យប្រជុំលើកនេះ មិនត្រឹមតែដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប សកម្ម និងអាចបត់បែនបាននៅក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ គោលនយោបាយថ្មីជាច្រើនត្រូវបានរចនាឡើងជាលើកដំបូង ដើម្បីផ្តល់អំណាចដល់ទីក្រុងថែមទៀត ក្នុងការរៀបចំការអនុវត្ត ការបែងចែកធនធាន និងការសម្រេចចិត្តលើបញ្ហាអភិវឌ្ឍន៍របស់រដ្ឋធានី”។សេចក្តីសម្រេចទាំងអស់ត្រូវបានបង្កើតឡើងតាមទិសដៅយកប្រជាជន និងអាជីវកម្មជាចំណុចកណ្តាល។ គោលនយោបាយជាច្រើនមានគោលបំណងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ បង្កើនគុណភាពសេវាសាធារណៈ ពង្រីក គោលនយោបាយសុខុមាលភាពសង្គម និងបង្កើនការទទួលបានសេវាថែទាំសុខភាព ការអប់រំ និងការដឹកជញ្ជូនដែលមានគុណភាពខ្ពស់៕
អត្ថបទផ្សេងទៀត ទីក្រុងហូជីមិញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ Google ដើម្បីអភិវឌ្ឍន៍ផ្លូវគមនាគមន៍ឆ្លាតវៃ12/06/2026ព័ត៌មាននៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញនាព្រឹកថ្ងៃទី១២ ខែមិថុនា លោក Holger Luedorf នាយកប្រតិបត្តិដៃគូសកលនៃ Google Maps បានថ្លែងថា Google បានសហការជាមួយទីក្រុងធំៗជាច្រើននៅជុំវិញពិភពលោក ដូចជាទីក្រុងញូវយ៉ក ប៉ារីស តូក្យូ និងឡុងដ៍ ហើយសង្ឃឹមថា នឹងមានគំរូសហប្រតិបត្តិការស្រដៀងគ្នាជាមួយទីក្រុងហូជីមិញ។ វៀតណាមគឺជាទីផ្សារដ៏ស្វាហាប់ និងទាក់ទាញសម្រាប់អាជីវកម្មស៊ុយអែត12/06/2026ព័ត៌មានWHO៖ ហានិភ័យរីករាលដាលជំងឺអេបូឡាទៅកាន់ប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ថិតក្នុងកម្រិតទាប12/06/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន11/06/2026ព័ត៌មានសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងទីផ្សារអាស៊ីជាច្រើន11/06/2026ព័ត៌មានព្រឹត្តិការណ៍ World Cup ២០២៦៖ ពិធីបើកដំបូងបានប្រព្រឹត្តទៅនៅម៉ិកស៊ិក11/06/2026ព័ត៌មានអង្គការសហប្រជាជាតិនឹងបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់ប្រទេសលីបង់ដើម្បីវាយតម្លៃការរំលោភច្បាប់អន្តរជាតិ11/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត