ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានអះអាងពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយអ៊ីតាលី ព្រមទាំងបានសម្តែងបំណងចង់ឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានស្នើថា នាពេលខាងមុខ ថ្នាក់ដឹកនាំទីក្រុងគួរតែបន្តយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Milan និងមូលដ្ឋាននានារបស់វៀតណាម; បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលទីក្រុង Milan មានប្រៀបខ្លាំង ដូចជាហិរញ្ញវត្ថុ ធនាគារ ម៉ូដ ការអប់រំ សេវាកម្ម; បង្កើនការជួបប្រាស្រ័យប្រជាជន ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ ល។
រីឯខ្លួនវិញ អភិបាលទីក្រុង Milan លោក Giuseppe Sala បានអះអាងថា ទីក្រុង Milan យកចិត្តទុកដាក់និងមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម រួមទាំងទីក្រុងហូជីមិញ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែកក្នុងទីក្រុង ម៉ូដ ការអប់រំ សេវាកម្ម (ការគ្រប់គ្រងអាកាសយានដ្ឋាន) ថាមពល ការប្រែប្រួលអាកាសធាតុ... ក៏ដូចជាទាក់ទាញប្រជាជនវៀតណាមកាន់តែច្រើនឱ្យមករស់នៅ និងធ្វើការនៅទីក្រុង Milan ផងដែរ៕







