ព័ត៌មាន ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala 14/04/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់អភិបាលទីក្រុង Milan លោក Giuseppe Sala។ រូបថត៖ VNAក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានអះអាងពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយអ៊ីតាលី ព្រមទាំងបានសម្តែងបំណងចង់ឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានស្នើថា នាពេលខាងមុខ ថ្នាក់ដឹកនាំទីក្រុងគួរតែបន្តយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Milan និងមូលដ្ឋាននានារបស់វៀតណាម; បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលទីក្រុង Milan មានប្រៀបខ្លាំង ដូចជាហិរញ្ញវត្ថុ ធនាគារ ម៉ូដ ការអប់រំ សេវាកម្ម; បង្កើនការជួបប្រាស្រ័យប្រជាជន ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ ល។រីឯខ្លួនវិញ អភិបាលទីក្រុង Milan លោក Giuseppe Sala បានអះអាងថា ទីក្រុង Milan យកចិត្តទុកដាក់និងមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម រួមទាំងទីក្រុងហូជីមិញ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែកក្នុងទីក្រុង ម៉ូដ ការអប់រំ សេវាកម្ម (ការគ្រប់គ្រងអាកាសយានដ្ឋាន) ថាមពល ការប្រែប្រួលអាកាសធាតុ... ក៏ដូចជាទាក់ទាញប្រជាជនវៀតណាមកាន់តែច្រើនឱ្យមករស់នៅ និងធ្វើការនៅទីក្រុង Milan ផងដែរ៕

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់អភិបាលទីក្រុង Milan លោក Giuseppe Sala។ រូបថត៖ VNAក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានអះអាងពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយអ៊ីតាលី ព្រមទាំងបានសម្តែងបំណងចង់ឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានស្នើថា នាពេលខាងមុខ ថ្នាក់ដឹកនាំទីក្រុងគួរតែបន្តយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Milan និងមូលដ្ឋាននានារបស់វៀតណាម; បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលទីក្រុង Milan មានប្រៀបខ្លាំង ដូចជាហិរញ្ញវត្ថុ ធនាគារ ម៉ូដ ការអប់រំ សេវាកម្ម; បង្កើនការជួបប្រាស្រ័យប្រជាជន ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ ល។រីឯខ្លួនវិញ អភិបាលទីក្រុង Milan លោក Giuseppe Sala បានអះអាងថា ទីក្រុង Milan យកចិត្តទុកដាក់និងមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម រួមទាំងទីក្រុងហូជីមិញ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែកក្នុងទីក្រុង ម៉ូដ ការអប់រំ សេវាកម្ម (ការគ្រប់គ្រងអាកាសយានដ្ឋាន) ថាមពល ការប្រែប្រួលអាកាសធាតុ... ក៏ដូចជាទាក់ទាញប្រជាជនវៀតណាមកាន់តែច្រើនឱ្យមករស់នៅ និងធ្វើការនៅទីក្រុង Milan ផងដែរ៕