• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាអាមេរិក


ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកព្រឹទ្ធសមាជិក Patrick Leahy
 

 នារសៀល​ថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធ សភាអាមេរិក ដែលដឹកនាំ​ដោយ​លោក​ព្រឹទ្ធ​សមាជិក​ Patrick Leahy ផងដែរ។
 
ក្នុងជំនួប​នេះ ប្រធានរដ្ឋសភាវៀតណាម  លោកស្រី Nguyen Thi Kim Ngan បាន​អះអាង​នូវ​គោល​នយោបាយ​កិច្ចកា​របរទេស​របស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយ​សហរដ្ឋ​​អាមេរិកមានតួនាទីសំខាន់សម្រាប់ការរក្សាសន្តិភាព  ស្ថិរភាពនិងសណ្តាប់ធ្នាប់ ដោយឈរ​លើ​ច្បាប់​អន្តរ ជាតិ​ក្នុង​តំបន់។
 
ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងព្រឹទ្ធសមាជិក លោក Patrick Leahy សុទ្ធតែ​បាន​សង្កត់​ធ្ងន់ទៅលើតម្រូវនិងសារៈសំខាន់នៃការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋាភិបាលនិងរដ្ឋសភា ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ​រួមទាំងការ​ផ្លាស់ប្តូរមតិ​រវាង​រដ្ឋសភាវៀតណាមនិងរដ្ឋសភាអាមេរិកនិយាយដោយឡែករួមទាំង កិច្ចសហប្រតិ​បត្តិការ​រវាង​វៀត​ណាម​និង​អាមេរិក​និយាយរួមផងដែរ។
 
ព្រឹទ្ធ​សមាជិកនៃគណប្រតិភូ បានវាយតំលៃខ្ពស់ ចំពោះលទ្ធផល​ដែល​វៀត​ណាម​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ ហើយបានលើកឡើងថា មូលហេតុដែលអាមេរិកមិនចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដោយសារចង់​មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដោយឡែកជាមួយវៀតណាម។ ។ ទន្ទឹមជាមួយគ្នានេះ ព្រឹទ្ធសមា ជិកទាំងអស់ចង់ដឹង​ពីគោលន​យោបាយ​របស់វៀត​ណាម​ក្នុង​ការធានា​សិទ្ធិស្មើគ្នារ​វាងស្ត្រីក្នុង​ការចូល​រួម​ការ​ងារ​សង្គម ក៏ដូចជា វៀតណាមបានអនុវត្តន៍ការអនុម័ត លើ អនុសញ្ញាអន្តរជាតិស្តីពីពលករ យ៉ាងដូចម្ត៉េច​។
 
អញ្ជើញឆ្លើយតប​ទៅនឹងសំណួរនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់​ថា វៀត​ណាមតែងតែផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លើសពីនេះទៅទៀត វៀតណាមបាន​លើកទឹកចិត្តឱ្យប្រើថាមពលស្អាតនិងថាមពលវាយោអគ្គិសនី។ ស្តីពីបញ្ហាសមភាពយេនឌ័រ លោកស្រីប្រធានរដ្ឋស​ភាវៀតណាម​បានឲ្យដឹង​ថានេះជា​គោល​ដៅសំខាន់​របស់​វៀត​ណាម​ដែល​បាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្ម​នុញ្ញ។
 
លើវិស័យពល​ករវិញ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏ នៅឯកិច្ចប្រជុំនាពេលខាងមុខនេះ រដ្ឋសភានឹ​ង​អនុម័តអនុសញ្ញាលេខ ៩៨ ស្តីពីកិច្ចព្រមព្រៀងការងារសមូហភាព។  លោកស្រីប្រធាន​រដ្ឋសភា​វៀត​ណាម​បាន​អះអាងថា ជា សមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO) វៀតណាម​បាននិងកំពុង​អនុវត្តតាម​ដំណើរការ ​ហើយនឹងចូលរួមក្នុងអនុសញ្ញាទាំងនេះប្រកបដោយទំនួ​លខុសត្រូវ៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top