• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចុះត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅសង្កាត់ Hong Hai ទីក្រុងហាឡុង ខេត្ត Quang Ninh។ (រូបថត៖ VNA)
 

លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្កត់ធ្ងន់ថា ខេត្ត Quang Ninh ត្រូវការ បន្តជ្រួតជ្រាបតម្រូវការនៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ដើ់ម្បីជ្រើសរើសតំណាងដ៏សក្តិ សមបំផុត ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ធានាលក្ខណៈបើកចំហសាធារណៈ តម្លាភាពនិងសុវត្ថិភាពជាដាច់ខាត ដើម្បីថ្ងៃបោះឆ្នោតសកល ពិតជាទិវាបុណ្យមួយ របស់ប្រជាជនទាំងមូល។

បន្តកម្មវិធីចុះត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅបណ្ដាខេត្តភាគឦសាន្ត នាព្រឹកថ្ងៃទី១៤ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មា ធិការរៀបចំការបោះឆ្នោតខេត្ត Quang Ninh។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ “ការច្នៃប្រឌិតទី១របស់ខេត្ត Quang Ninh នោះគឺការចេញផ្សាយផែនការចែកជា ៣ ជំហាន ដែលនៅពេលបញ្ចប់ជំហាននីមួយៗ សុទ្ធតែមានការបូកសរុប វាយតម្លៃ ចំពោះការងារដែលបានអនុវត្តន៍ ហើយដកបទពិសោធន៍ដើម្បីបន្តអនុវត្តន៍ជំហាន បន្ទាប់។ នេះជារបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្សព្វផ្សាយនិងពង្រីក បន្ថែមទៀត។ ការច្នៃប្រឌិតទី២គឺ ការហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈសម្រាប់គ្រាប់ជាន់ថ្នាក់ ប្រកបដោយលក្ខណៈ បត់បែនតាមកាលៈទេសៈ។ ទី៣គឺការពង្រីកប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខជនដែលមានគុណភាពល្អបំផុត”។

លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្កត់ធ្ងន់ថា ខេត្ត Quang Ninh ត្រូវការ បន្តជ្រួតជ្រាបតម្រូវការនៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ដើម្បីជ្រើសរើសតំណាងដ៏សក្តិ សមបំផុត ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ធានាលក្ខណៈបើកចំហសាធារណៈ តម្លាភាពនិងសុវត្ថិភាពជាដាច់ខាត ដើម្បីថ្ងៃបោះឆ្នោតសកល ពិតជាទិវាបុណ្យមួយ របស់ប្រជាជនទាំងមូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើតគំនិតច្នៃប្រឌិតឥតឈប់ឈរក្នុងការជ្រើសរើសខ្លឹមសារ រចនា និងរៀបចំសកម្មភាពក្នុងអំឡុងខែយុវជន ហើយតាមនោះត្រូវបន្តអភិវឌ្ឍសកម្មភាពជាក់ស្តែងឱ្យកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ និរន្តរភាព កាន់តែខ្លាំងឡើង។

Top