• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបជាមួយអភិបាលខេត្ត Canelones របស់អ៊ុយរូហ្គាយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយ ខាងកើតចាប់ពីថ្ងៃទី២៦-២៨ ខែមេសា កាលពីម្សិលមិញ (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបជាមួយអភិបាលខេត្ត Canelones លោក Yamadu Ramon Antonio Orsi Martinez ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងអភិបាលខេត្ត Canelones លោក Yamadu Ramon Antonio Orsi Martinez ។ (រូបថត៖ VOV)

នេះជាសកម្មភាពចុងក្រោយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មុនពេលបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត ចាប់ពីថ្ងៃទី ១៨-២៨ មេសា។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងមូលដ្ឋាននៃប្រទេសទាំងពីរគឺជាកត្តាដ៏សំខាន់មួយដើម្បីធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ុយរូហ្គាយកាន់តែស៊ីជម្រៅថែមទៀត។ ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច បើកទ្វារស្វាគមន៍មូលដ្ឋាននានារបស់អ៊ុយរូហ្គាយ ក្នុងនោះរួមទាំងខេត្ត Canelones ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

ប្រធានរដ្ឋសភាបានស្នើឱ្យអភិបាលខេត្ត Canelones បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម និងសហគ្រាស Canelones ដើម្បីទាក់ទង និងផ្លាស់ប្តូរព័ត៌មាន; ទន្ទឹមនឹងនោះ លោកមានបំណងចង់ឲ្យថ្នាក់ដឹកនាំក៏ដូចជាសហគ្រាសខេត្ត Canelones យកចិត្តទុកដាក់ និងគាំទ្រដល់ការបង្កើតការស្រុះចិត្តគំនិតគ្នារវាងសហគ្រាសនៃទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ជំរុញការចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និង MERCOSUR ផងដែរ។

រីឯខ្លួនវិញ អភិបាលខេត្ត Canelones លោក Yamadu Ramon Antonio Orsi Martinez មានគោលបំណងចង់ឲ្យសហគ្រាសវៀតណាមយកចិត្តទុកដាក់ដល់ការវិនិយោគនៅក្នុងខេត្ត ហើយលោកបានសន្យាថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម។ លោកអភិបាលខេត្តក៏បានប្រគល់លិខិតជូនប្រធានរដ្ឋសភាលោក Vuong Dinh Hue អំពីកិច្ចសហប្រតិបត្តិការរវាងខេត្ត Canelones ជាមួយវៀតណាម។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាគ្រឹះស្ថានផលិតកម្ម និងមណ្ឌលឧស្សាហកម្មមួយចំនួននៅខេត្ត Canelonesផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top