• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

ណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិ នៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko។

 ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ក្នុងតួនាទីជាប្រធានរដ្ឋសភា ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សហព័ន្ធរុស្ស៊ីរបស់ថ្នាក់ដឹកនាំសំខាន់ៗនៃបក្ស និងរដ្ឋវៀតណាមក្នុងឆ្នាំ ២០២៤; បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានសហព័ន្ធរុស្ស៊ីលោកពូទីនក្នុងខែមិថុនាឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងអនុវត្តន៍ជាក់ស្តែងនូវសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ដោយផ្អែកលើសមិទ្ធិផលរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម-រុស្ស៊ី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីពូទីននៅ វៀតណាម; ក៏ដូចជាខ្លឹមសារស្តីពីការតំរង់ទិសសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រូវបានពិភាក្សា និងឯកភាពគ្នារវាងអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤។

ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ និងល្អរវាងរដ្ឋសភាវៀតណាមជាមួយឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ នៃរដ្ឋសភាសហព័ន្ធរុស្ស៊ីនិយាយដោយឡែក៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top