• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Sekiguchi Masakazu។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើនការជួបប្រាស្រ័យរវាងសមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង និងសមាជិការសភារវាងប្រទេសទាំងពីរ; ពង្រីកបន្ថែមទៀតនូវតួនាទីជាស្ពានដ៏សំខាន់នៃសម្ព័ន្ធសភាមិត្តភាព ក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន។ ជាមួយគ្នានោះ បន្តជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញ; សម្របសម្រួលដើម្បីសុក្រិតរបៀបរបប និងគោលនយោបាយ កសាងច្រករបៀងផ្លូវច្បាប់ ដើម្បីជួយដល់អាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសនីមួយៗ។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន និងប្រធានព្រឹទ្ធសភាជប៉ុន លោក Sekiguchi Masakazu បាន​ផ្លាស់ប្តូរឯកសារ​អំពីកិច្ច​សហប្រតិបត្តិការរ​រវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុន។ រូបថត៖ Doãn Tấn – TTXVN

ក៏នៅក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគីដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរសភាពហុភាគី ដូចជាសហភាពសភាពិភពលោក (IPU) ក្រុមប្រឹក្សាអន្តរសភាអាស៊ាន  AIPA) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)...។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​រវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top