ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើនការជួបប្រាស្រ័យរវាងសមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង និងសមាជិការសភារវាងប្រទេសទាំងពីរ; ពង្រីកបន្ថែមទៀតនូវតួនាទីជាស្ពានដ៏សំខាន់នៃសម្ព័ន្ធសភាមិត្តភាព ក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន។ ជាមួយគ្នានោះ បន្តជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញ; សម្របសម្រួលដើម្បីសុក្រិតរបៀបរបប និងគោលនយោបាយ កសាងច្រករបៀងផ្លូវច្បាប់ ដើម្បីជួយដល់អាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសនីមួយៗ។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន និងប្រធានព្រឹទ្ធសភាជប៉ុន លោក Sekiguchi Masakazu បានផ្លាស់ប្តូរឯកសារអំពីកិច្ចសហប្រតិបត្តិការររវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុន។ រូបថត៖ Doãn Tấn – TTXVN
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុន៕