• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាម៉ូសំប៊ិក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកស្រី Esperanca Laurinda Francisco Nhiuane Bias ក្នុងនាមជាប្រធានរដ្ឋសភានៃប្រទេសម៉ូសំប៊ិក ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាឆ្នាំ ២០២០ មក។
  ទទួលបន្ទុកកិច្ចការបរទេស លោក Le Anh Tuan បានស្វាគមន៍ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋ Mozambique និងគណៈប្រតិភូនៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ quochoi.vn)  

នារសៀលថ្ងៃទី១៨ មិថុនា គណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋម៉ូសំប៊ិក (Mozambique) ដឹកនាំដោយប្រធានរដ្ឋសភានៃសាធារណៈរដ្ឋ Mozambique លោកស្រី Esperanca Laurinda Francisco Nhiuane Bias បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៨  ដល់ថ្ងៃទី ២៣ មិថុនា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue។

នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកស្រី Esperanca Laurinda Francisco Nhiuane Bias ក្នុងនាមជាប្រធានរដ្ឋសភានៃប្រទេសម៉ូសំប៊ិក ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាឆ្នាំ ២០២០ និងជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ប្រធានរដ្ឋសភាម៉ូសំប៊ិក។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាម៉ូសំប៊ិក។

នាល្ងាចថ្ងៃទី១៨ មិថុនា គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋម៉ូសំប៊ិកបានមកដល់ខេត្ត Quang Ninh ហើយលេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Nguyen Xuan Ky បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកបានសង្កត់ធ្ងន់ថា ម៉ូសំប៊ិកបច្ចុប្បន្នជាប្រទេសទី ១១ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ៧២ ដែលវៀតណាមមានសកម្មភាពវិនិយោគ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មគឺត្រូវបានជម្រុញយ៉ាងខ្លាំង។ ភាគីទាំងពីរមានគម្រោងសហប្រតិបត្តិការជាច្រើនដើម្បីចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលក្នុងការអភិវឌ្ឍបច្ចេកទេសកសិកម្មនិងនេសាទ; រក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យអប់រំ និងជំនាញការ។

លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងម៉ូសំប៊ិកនិងវៀតណាមនិយាយរួម និងជាមួយខេត្ត Quang Ninh និយាយដោយឡែក ជាពិសេសលើវិស័យកសិកម្ម និងបច្ចេកវិទ្យាទូរគមនាគមន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កសិករវៀតណាមសកម្ម ច្នៃប្រឌិត រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

កសិករវៀតណាមសកម្ម ច្នៃប្រឌិត រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បាន ស្នើឲ្យសមាគមកសិករគ្រប់ជាន់ថ្នាក់បន្តជំរុញការងារឃោសនា និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុង វិស័យកសិកម្ម កសិករ និងជនបទ។

Top