• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug។ (រូបថត៖ quochoi.vn)
 

នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកូរ៉េ ខាងត្បូងបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់យ៉ាងល្អប្រសើរនូវដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី៤ វិច្ឆិកា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភា Park Byeong Seug បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan មកសម្ដែងការគួរសម ជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ហើយជួប សវនាការជាមួយលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Xuan Phuc ព្រមទាំងចូលរួមសកម្មភាពផ្សេងៗមួយចំនួនទៀតផង។

នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ថា ទំនាក់ទំនងភាពជា ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម-កូរ៉េខាងត្បូងកំពុងអភិវឌ្ឍ យ៉ាងខ្លាំងក្លានិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរបាន ក្លាយទៅជាដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមកលើវិស័យជាច្រើន។         ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារ សំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពខាង នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។

ចំពោះទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ភាគីទាំងពីរគាំទ្រដល់កម្មវិធី ផែនការសហប្រតិបត្តិការទ្វេភាគីរបស់រដ្ឋាភិបាល ក៏ដូចជាក្របខ័ណ្ឌសហ ប្រតិបត្តិការ ការតភ្ជាប់ក្នុងតំបន់ដែលប្រទេសទាំងពីររួមគ្នាជំរុញ រួមទាំង ទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ក៏ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់និងលើ ពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top