• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន

នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Naruhito និងព្រះមហាក្សត្រី នៅព្រះរាជតំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូ។
  ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន (រូបថត៖ Thong Nhat/TTXVN)  
  ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា Phan Thi Thanh Tam អញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Naruhito និងព្រះមហាក្សត្រី Masako នៅព្រះរាជតំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន (រូបថត៖ Thong Nhat/TTXVN)  

ប្រធានរដ្ឋ លោក Vo Van Thuong ក្នុងនាមរដ្ឋ និងប្រជាជនវៀតណាម បានសម្តែងអំណរគុណដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ក៏ដូចជាសមាជិកនៃរាជវង្សជប៉ុនចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះប្រជា ជនវៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយ វៀតណាម - ជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ។ លោកប្រធានរដ្ឋបានបញ្ជាក់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសវៀតណាមរបស់ព្រះចៅអធិរាជ និងព្រះមហាក្សត្រី ក្នុងឆ្នាំ ២០១៧ ក្នុងនាមជាព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីនៃប្រទេសជប៉ុន និងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ព្រះមហាក្សត្រក្នុងឆ្នាំ ២០០៩ក្នុងឋានៈជារាជទាយាទ ក៏ដូចជាដំណើរទស្សនកិច្ចកាលពីខែកញ្ញាថ្មីៗនេះរបស់ព្រះអង្គម្ចាស់ Akishino និងម្ចាស់ក្សត្រីបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អនៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។

ព្រះមហាក្សត្រ Naruhito និងព្រះមហាក្សត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោកប្រធានរដ្ឋ និងលោកជំទាវភរិយា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (១៩៧៣-២០២៣); ជឿជាក់ថា ការផ្សាភ្ជាប់និងការផ្លាស់ប្តូរក្នុងប្រវត្តិសាស្រ្ត ភាពស្រដៀងគ្នានៃកត្តាវប្បធម៌ និងមនុស្សគឺជាកត្តាមូលដ្ឋានមួយដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ជប៉ុនឲ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធលើវិស័យជាច្រើននាពេលបច្ចុប្បន្ននេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top