• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍ឧបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងជាភ្ញៀវអន្តរជាតិដំបូងគេដែលលោកបានទទួលជួបក្នុងនាមជាប្រធានរដ្ឋ ហើយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា។
រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៤ ខែមីនា នៅវិមានប្រធារដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍ឧបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងជាភ្ញៀវអន្តរជាតិដំបូងគេដែលលោកបានទទួលជួបក្នុងនាមជាប្រធានរដ្ឋ ហើយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក និងជាចំណុចលេចធ្លោក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Vo Van Thuong បានឯកភាពជាមួយឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា លើការជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែន តាមច្រកទ្វារព្រំដែន ជំរុញការបង្ហើយការបោះបង្គោលព្រំដែន  តាមនោះ ជំរុញការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមជាស្រេច ចែករំលែកបទពិសោធន៍ជាមួយកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ ២០២៣។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះលោកប្រធានរដ្ឋ   Vo Van Thuong ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាន់តំណែងជាប្រមុខរដ្ឋវៀតណាម ដោយជឿជាក់ថា លោកប្រធានរដ្ឋនឹងបន្តមានការរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top