• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់អាកាសយានដ្ឋាន Vnukovo ទីក្រុង Moscow ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តមតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់អាកាសយានដ្ឋាន Vnukovo ទីក្រុង Moscow
 
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានរៀបចំឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋាន Vnukovo


ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានរៀបចំឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋាន Vnukovo។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋ ឌូមាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងមានជំនួបជាមួយបណ្ដាអង្គការមិត្តភាពរុស្ស៊ី -វៀតណាម ចូលរួមសិក្ខាសាលាធុរកិច្ចវៀតណាម-រុស្ស៊ី និងទស្សនាសហគ្រាសរុស្ស៊ីមួយចំនួន។ ប្រធានរដ្ឋលោក Nguyen Xuan Phuc ក៏នឹងជួបជាមួយប្រធានគណៈបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី; ទទួលជួបតំណាងសមាគមអតីតយុទ្ធជន សមាគមមិត្តភាពរុស្ស៊ី-វៀតណាម; ចូលរួមពិធីប្រកាសបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងម៉ូស្គូ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet; ទស្សនាក្រុមហ៊ុន Zarubezneft និងជួបជាមួយថ្នាក់ដឹកនាំ ជំនាញការរុស្ស៊ីនៃសាជីវកម្ម Vietsovpetro ក្នុងឱកាសខួបលើកទី ៤០ ទិវាបង្កើត; ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានឯកអគ្គរដ្ឋទូត តំណាងស្ថាប័នវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី និងតំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះសារព័ត៌មានធំៗរបស់រុស្ស៊ីបានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីលើគ្រប់វិស័យ ឡើងកម្ពស់ថ្មី ក្នុងស្ថានការណ៍ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យប្រជាជនវៀតណាមទាំងអស់នៅឡាវ និងគ្រប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ត្រូវតែជាអ្នកនាំសារក្នុងការថែរក្សា អភិវឌ្ឍន៍ឥតឈប់ឈរ និងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

Top