• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម​អញ្ជើញចុះត្រួតពិនិត្យការងារ​ធានា​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យតេត ២០២២ នៅទីក្រុងហូជីមិញ

នគរបាលទីក្រុងហូជីមិញចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ ម្ចាស់ការសម្របសម្រួលជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា ប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ ធានាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមទាំងក្នុង និងក្រោយបុណ្យតេត ២០២២។
 

ប្រធានរដ្ឋវៀតណាមអញ្ជើញចុះត្រួតពិនិត្យការងារធានាសុវត្ថិភាពក្នុងឱកាសបុណ្យតេត ២០២២ នៅទីក្រុងហូជីមិញ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញនោះ នាព្រឹកថ្ងៃទី ២៤ មករា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ អគ្គមេបញ្ជាការនៃបណ្ដាកងកំលាំងប្រដាប់អាវុធបានអញ្ជើញចុះត្រួតពិនិត្យការងារប្រចាំការត្រៀមប្រយុទ្ធការពារបុណ្យតេត ២០២២ របស់នគរបាលទីក្រុងហូជីមិញ។

អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទ ដែលកម្លាំងអមិត្តកំពុងបន្តប្រើប្រាស់គ្រប់ល្បិចកលប្រឆាំងបំផ្លាញ ហើយស្ថានភាពសន្តិសុខអ៊ីនធឺណិត និងសន្តិសុខក្រៅប្រពៃណីមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នគរបាលទីក្រុងហូជីមិញចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ ម្ចាស់ការសម្របសម្រួលជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា ប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ ធានាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមទាំងក្នុង និងក្រោយបុណ្យតេត ២០២២។

 

ប្រធានរដ្ឋវៀតណាមអញ្ជើញជូនអំណោយដល់យោធភូមិភាគទី៧ (រូបថត៖ VOV)

នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយកងបញ្ជាការទីក្រុងហូជីមិញ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យយោធភូមិភាគទី៧ និយាយរួម និងបញ្ជាការដ្ឋានទីក្រុងហូជីមិញនិយាយដោយឡែកបន្តរក្សាយ៉ាងរឹងមាំរាល់របបប្រចាំការ ត្រៀមខ្លួនជាស្រេចប្រយុទ្ធការពារបុណ្យតេត ២០២២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top