• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចូលរួមពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ Con Dao

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុក Con Dao ខេត្ត Ba Ria - Vung Tau បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសុខាភិបាលកងទ័ព - ប្រជាជនស្រុក Con Dao និងពិធីសម្ពោធកំពង់ផែនាវាដឹកអ្នកដំណើរ Con Dao។ អញ្ជើញចូលរួមក្នុងពិធីមានប្រធានរដ្ឋវៀតណាម លោក Vo Van Thuong; អតីតប្រធានរដ្ឋវៀតណាម លោក Nguyen Minh Triet។
ប្រធានរដ្ឋលោក Vo Van Thuong និងបណ្ដាតំណាងចូលរួមពិធីបើកការដ្ឋានសាងសង់អគារស្នូលនៃមជ្ឈមណ្ឌលសុខាភិបាលកងទ័ព-ប្រជាជនស្រុក Con Dao។ (រូបថត៖ VNA)

មជ្ឈមណ្ឌលសុខាភិបាលកងទ័ព - ប្រជាជនស្រុក Con Dao គឺដើម្បីបំពេញ តម្រូវការកាន់តែកើនឡើងៗក្នុងការពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជន កងទ័ព និងភ្ញៀវទេសចរ តាមនោះរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅរបស់ ប្រជាជន។ គម្រោងមានទុនវិនិយោគសរុបជាង ១ លានដុល្លារអាមេរិក (២៤៧ ពាន់ លានដុង) ជាមួយនឹងគ្រែពេទ្យចំនួន ៦០ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងផ្គត់ផ្គង់ សេវាកម្មសុខាភិបាលប្រកបដោយគុណភាពខ្ពស់។

ក្នុងពេលជាមួយគ្នានោះ កំពង់ផែនាវាដឹកអ្នកដំណើរ Con Dao គឺជាសំណង់ ដោយមានអត្ថន័យសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេវាកម្មនាវាចរណ៍ ដឹកជញ្ជូន អ្នកដំណើរ ធានាការពារជាតិ-សន្តិសុខ ជាពិសេសរួមចំណែកអនុវត្តន៍គោលដៅ កសាង Con Dao ក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រនិងវប្បធម៌-ប្រវត្តិសាស្ត្រ-វិញ្ញាណ ប្រកបដោយគុណភាពខ្ពស់ ប្លែកៗ ជាប់លំដាប់តំបន់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top