• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​លៀងសាយភោជន៍ជូនប្រធានាធិបតីម៉ុងហ្គោលី និងលោកជំទាវ

នាយប់ថ្ងៃទី ២ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបាន អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh និងលោកជំទាវ ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីម៉ុងហ្គោលី និងលោកជំទាវ (រូបថត៖ vna)

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលគោរព ហើយត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងទូលំទូលាយបន្ថែមទៀតជាមួយម៉ុងហ្គោលី៖ “ខ្ញុំ និងលោកប្រធានាធិបតីបានបើកជំនួបចរចាប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពគ្នាលើទិសដៅ និងវិធានការធំៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងទូលំទូលាយបន្ថែមទៀតរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីរាល់បញ្ហាអន្តរជាតិ និងតំបន់ ឆ្ពោះទៅបង្កើតក្របខ័ណ្ឌថ្មីរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។ ក្នុងនាមជាមិត្តជិតស្និទ្ធ វៀតណាមតែងតែយកចិត្តទុកដាក់ និងគាំទ្របុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រជាជនម៉ុងហ្គោលី។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ukhnaagiin Khurelsukh ម៉ុងហ្គោលីនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ "ចក្ខុវិស័យឆ្នាំ ២០៥០" បន្តទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព ប្រជាជនមានសុភមង្គល ហើយកាន់តែមានឋានៈ និងកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ”។

ជាការឆ្លើយតប ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh បានអះអាងថា មូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុន និងប្រទេសទាំងពីរដាក់ចេញបានជម្នះពុះពារលើរាល់បញ្ហាប្រឈមនៃពេលវេលា ហើយត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ លោកប្រធានាធិបតីជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ នឹងបន្ថែមកម្លាំងចលករ រួមចំណែកកំណត់ទិសដៅកិច្ចសហប្រតិបត្តិការ បើកយថាទស្សន៍អភិវឌ្ឍន៍បន្ថែមទៀតស្ដីពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top