• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួប​ឯកអគ្គរដ្ឋ​ទូត​កាណាដា និង​ឯកអគ្គរដ្ឋទូតបែលហ្សិក​

 នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៨ នៅវិធានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​អញ្ជើញ​ទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំ វៀតណាមលោកស្រី Ping Kitnikone។ ដោយ​អប​អរ​សាទរ​ឯកអគ្គរដ្ឋទូត Ping Kitnikone បានបញ្ចប់បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងចង់ បង្កើនទំនាក់​ទំនង​ភាព​ជាដៃគូ​លើគ្រ​ប់វិស័យ​ជាមួយ​កាណាដា​តាម​ទិសជាក់​ស្ដែង​និង​ប្រសិទ្ធភាព​។​

 
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំ
វៀតណាមលោកស្រី Ping Kitnikone 

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ច សហប្រតិបត្តិ​ការក្នុង​វិស័យ​សន្តិសុខ​ការ​​ពារ​ជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ និង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ដើម​​។​ លោក ប្រធានរដ្ឋក៏ចាត់ទុកថា ប្រទេសទាំងពីរត្រូវការបន្តសហការគ្នានៅវេទិកានិងយន្ត ការពហុ​ភាគី​សំខាន់ៗ​​ដូច​ជាអ.ស.ប APEC អាស៊ាន អង្គការភាសាបារាំង និងកិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​លើគ្រប់​ជ្រុង​ជ្រោយ​និង​​ជឿនលឿនសំរាប់ភាពជាដៃ​គូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ផងដែ​រ។​

 
 ជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្សិកប្រចាំវៀតណាម លោកស្រី Jehane Roccas 

នាថ្ងៃដដែល ដោយទទួលជួបឯកអគ្គរដ្ឋទូតបែលហ្សិកប្រចាំវៀតណាម លោកស្រី Jehane Roccas ដែល​មក​ជំរៀប​លាប​ញ្ចប់​បេសកកម្មការទូត ប្រធាន រដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមគោរព​និង​មាន​គោល​ បំណងចង់បង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការជាមួយ បែលហ្សិក។ នា ពេលខាងមុខ វៀត​ណាម​មានគោលបំណងថា បែលហ្សិកនឹងជំរុញឲ្យការចុះហត្ថ លេខាយ៉ាងឆាប់​ៗលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីរវាង​វៀត​ណាម ជាមួយសហ ភាពអឺរ៉ុប (EVFTA) នៅទីក្រុងព្រុចសែ​ល នាខែតុលាឆ្នាំ២០១​៨ខាង​មុខ​នេះ៕​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top