• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតឈីលី ដែលមកជំរាបលា


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតឈីលី
Claudio Andres De Negri Quintana (រូបថត៖ TTXVN)

 

នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលី Claudio Andres De Negri Quintana ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅវៀតណាម។ ក្នុងជំនួប ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាមមាន​គោល​​បំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជាមិត្តភក្តិប្រពៃណី ដែលក្នុងនោះមានឈីលីផង។

លោកប្រធានរដ្ឋចាត់ទុកថា ការដែលកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងជឿនលឿននៃភាពជាដៃគូអន្តរៈប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ដែលក្នុងនោះវៀតណាមនិងឈីលីជាសមាជិកនឹង​បើក​ឱកាសថ្មីក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត Claudio Andres De Negri Quintana ឲ្យដឹងថាឈីលី នឹងជា ប្រទេសម្ចាស់ផ្ទះរបស់ APEC ២០១៩ ហើយមានគោលបំណងចង់ចែករំលែក បទពិសោធន៍ជាមួយវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់នេះ។ លោកឯកអគ្គរដ្ឋទូតអះអាងថា ដោយឋានៈថ្មីណាក៏ដោយគឺខ្លួននឹងបន្តជាស្ពានតភ្ជាប់ រួមចំណែករឹតបន្តឹងទំ​នាក់​ទំនងរវាងឈីលីនិងវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top