• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពិ​ធី​រំលឹកខួប​លើកទី ៥០ ទិវាជ័យជំនះ Cam Doi

កាលពី ៥០ ឆ្នាំមុន កងទ័ព និងប្រជាជន ទទួល បានជ័យជម្នះយ៉ាងខ្ទរខ្ទា - វាយកំទេចទីតាំងយោធា Cam Doi រំដោះទីរួមស្រុក Que Son នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៧២ រួមចំណែករំដោះខេត្ត Quang Nam និងរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាជ័យជំនះ Cam Doi  

នាយប់ថ្ងៃទី ១៩ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាជ័យជំនះ Cam Doi (១៩ សីហា ឆ្នាំ ១៩៧២ - ១៩ សីហា ឆ្នាំ ២០២២) នៅទីលាន ២៦ មីនា ស្រុក Que Son ខេត្ត Quang Nam។ កាលពី ៥០ ឆ្នាំមុន កងទ័ព និងប្រជាជន ទទួល បានជ័យជម្នះយ៉ាងខ្ទរខ្ទា - វាយកំទេចទីតាំងយោធា Cam Doi រំដោះទីរួមស្រុក Que Son នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៧២ រួមចំណែករំដោះខេត្ត Quang Nam និងរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។  ពង្រីកប្រពៃណីដ៏អង់អាចក្លាហានក្នុងការប្រយុទ្ធប្រឆាំងខ្លាំងសត្រូវឈ្លានពាននោះ នាបច្ចុប្បន្ននេះស្រុក Que Son ទទួលបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើន ក្នុងនោះសេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ នាពេលខាងមុខ បក្ខភាគ និងប្រជាជនស្រុក Que Son ប្តេជ្ញាខិតខំប្រឹងប្រែងរួមកម្លាំងកាយកចិត្ត ស្រុះចិត្តគំនិតគ្នា រួមវិភាគទានបញ្ញា ច្នៃប្រឌិត ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ជំនះពុពារលើរាល់ការលំបាកសាកល្បង ដើម្បីកសាងស្រុក Que Son ឲ្យកាន់តែ "សម្បូរធូធារ ស្រស់បំព្រង" ពីមួយថ្ងៃទៅមួយថ្ងៃក្នុងសម័យកាលឧស្សាហូបនីយកម្ម - ទំនើបកម្ម ផ្លាស់ប្ដូរថ្មី និងសមាហរណកម្មអន្តរជាតិ។

មុននោះ នារសៀលថ្ងៃទី ១៩ សីហា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញអុជធូបទាន និងថ្វាយផ្កាគោរពវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញដ៏មហិមា ព្រមទាំងគោរពវិញ្ញាណក្ខ័ណ្ឌ តបស្នងសងគុណដល់វីរៈយុទ្ធជនពលីនៅវិមានគោរពវិញ្ញាណក្ខ័ណ្ឌយុទ្ធជនពលីនៅស្រុក Que Son ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top