• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ យន្តហោះដឹកលោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Yoon Suk- yeol។
  ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VOV)  

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងឋានៈជាប្រមុខរដ្ឋ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់កូរ៉េខាងត្បូង ក្រោយរយៈពេល ១១ ឆ្នាំមក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតី Yoon Suk-yeol ឡើងកាន់អំណាចក្នុងខែឧសភា ឆ្នាំ ២០២២។ ដើម្បីបង្ហាញពីការយកចិតុ្តទុកដាក់របស់កូរ៉េខាងត្បូងក្នុងទំនាក់ទំនងជាមួយវៀតណាម សកម្ម ភាពទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានប្រារព្ធឡើងប្រកបដោយពិធីការដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Yoon Suk-yeol បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

ជាមួយនឹងសកម្មភាពជិត ៣០ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង៕

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top