• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ថ្នាក់រដ្ឋចំពោះអគ្គទេសាភិបាលអូស្ត្រាលី

កាលពីយប់ថ្ងៃទី ១០ ខែកញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិកចំពោះ អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី រួមជាមួយនឹងគណៈ ប្រតិភូជាន់ខ្ពស់អូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងថ្នាក់រដ្ឋចំពោះអគ្គទេសាភិបាលអូស្ត្រាលី។ (រូបថត៖ VNA)
ក្នុងពិធីជប់លៀង លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងអូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ ត្រចះត្រចង់បំផុត បន្ទាប់ពីជាងកន្លះសតវត្សនៃការបង្កើតទំនាក់ទំនងការទូត។ លោក ជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលីនឹង បន្តអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃ ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
អញ្ជើញថ្លែងសុន្ទរកថាឆ្លើយតប លោកស្រីអគ្គទេសាភិបាល Sam Mostyn បានអះអាងថា សព្វថ្ងៃនេះ ស្ថិរភាព វិបុលភាព និងសន្តិសុខរបស់អូស្ត្រាលី បាន ផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយបណ្តាប្រទេសក្នុងតំបន់ ហើយវៀតណាមជាប្រទេស នាំមុខគេក្នុងទំនាក់ទំនងទាំងនេះ។ អគ្គទេសាភិបាលអូស្ត្រាលីបានមានប្រសាសន៍ថា ការដែលប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងការទូតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំង ពីជំនឿទុកចិត្តជាយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ និងមហិច្ឆតារួមរបស់ប្រទេសទាំងពីរឆ្ពោះ ទៅរកការសហការគ្នាដើម្បីកសាងអនាគតកាន់តែល្អប្រសើរសម្រាប់ប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top