• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក To Lam៖ ចាំបាច់ត្រូវមានយន្តការ និងគោលនយោបាយ​សម្រាប់​មនុស្សចាស់

លោកប្រធានរដ្ឋបានស្នើឲ្យមជ្ឈឹមសមាគមចាំបាច់ត្រូវម្ចាស់ការរៀបចំសិក្សាស្រាវជ្រាវទ្រឹស្តី និងបូកសរុបលទ្ធផលជាក់ស្តែង ស្របតាមមុខងារ ភារកិច្ច និងលក្ខណៈរបស់សមាគម។
ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសំណេះសំណាល និងអបអរសាទរគណៈប្រតិភូកម្មាភិបាលស្នូល តំណាងសមាគមមនុស្សចាស់វៀតណាម។ រូបថត៖ Nhan Sang/TTXVN

អបអរសាទរខួបលើកទី ៨៣ ទិវាប្រពៃណីមនុស្សចាស់វៀតណាម (៦ មិថុនា ១៩៤១ - ៦ មិថុនា ២០២៤) នាព្រឹកថ្ងៃទី ៦ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរគណៈប្រតិភូកម្មាភិបាលស្នូល តំណាងសមាគមមនុស្សចាស់វៀតណាម។ អញ្ជើញថ្លែងក្នុងជំនួបនេះ ប្រធានរដ្ឋលោក To Lam បានសង្កត់ធ្ងន់ថា៖

“ខ្ញុំមានគោលបំណងថា ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធនានាពីមជ្ឈឹមដល់មូលដ្ឋាន ចាំបាច់ត្រូវផ្ទៀងស្ដាប់សំណើ បំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់មនុស្សចាស់ ព្រមទាំងមានយន្តការ គោលនយោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់សមាគម និងការងារមនុស្សចាស់ស្របតាមប្រពៃណីផឹកទឹកនឹកដល់ប្រភពដើមផងដែរ”។

លោកប្រធានរដ្ឋបានស្នើឲ្យមជ្ឈឹមសមាគមចាំបាច់ត្រូវម្ចាស់ការរៀបចំសិក្សាស្រាវជ្រាវទ្រឹស្តី និងបូកសរុបលទ្ធផលជាក់ស្តែង ស្របតាមមុខងារ ភារកិច្ច និងលក្ខណៈរបស់សមាគម ហើយរួមចំណែកជាបញ្ញាដល់សេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើកទី ១៤ សេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី សុក្រិតក្បាលម៉ាស៊ីនចាត់តាំងសមាគមពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ព្រមទាំងពង្រីកកម្លាំងពលំមហាសាមគ្គីជាតិទាំងមូលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top