• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ៨ សីហា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Luanda បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា តាមការអញ្ជើញរបស់ប្រធានាធិបតីលោក João Manuel Gonçalves Lourenço និងភរិយា។
លោករដ្ឋមន្ត្រីក្រសួង​ការបរទេសអង់ហ្គឡា  Angola Téte António ជូនដំណើរលោកប្រធានរដ្ឋ លោក លឿង គឿង និង​ភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Quatro de Fevereiro Luanda។ រូបថត៖ VNA
 

មុននោះ នាព្រឹកថ្ងៃទី៨ ខែសីហា ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្តាលនៃចលនារំដោះប្រជាជនអង់ហ្គោឡា (MPLA) កាន់អំណាច និងជួបធ្វើការជាមួយអនុប្រធាន MPLA លោកស្រី  Mara Quiosa។ នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណ រដ្ឋអង់ហ្គោឡា លោកប្រធានរដ្ឋលឿង គឿង និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធា អង់ហ្គោឡា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ លឿង គឿង ទៅកាន់ប្រទេស អង់ហ្គោឡា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីទីភ្នាក់ងារសារព័ត៌មានធំៗ របស់អង់ហ្គោ ឡា។ សារព័ត៌មាន Jornal de Angola ទីភ្នាក់ងារសារព័ត៌មានជាតិ ANGOP និងបណ្តាញវិទ្យុនិងទូរទស្សន៍មួយចំនួន សុទ្ធតែបានរាយការណ៍អំពីព្រឹត្តិការ ណ៍នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចក្នុងបរិបទនៃខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមនិងអង់ហ្គោឡា (១២ វិច្ឆិកា ១៩៧៥-១២ វិច្ឆិការ ២០២៥) ព្រមទាំងលើកសរសើរសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌៕  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

នាថ្ងៃទី ១២ ខែសីហានេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន CT គ្រុប វៀតណាមនិងក្រុមហ៊ុន Airbility ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយានជំនិះ គ្មានមនុស្ស បើករបស់កូរ៉េខាងត្បូង (UAV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ តាមនោះ ក្រុមហ៊ុន CT គ្រុប នឹងនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកាន់កូរ៉េខាងត្បូង។

Top