ព័ត៌មាន
ប្រធានរដ្ឋចិន លោក Xi Jinping៖ ទំនាក់ទំនងចិន-អាមេរិក គឺជា “ទំនាក់ទំនងដ៏សំខាន់បំផុតមួយ” នៅលើពិភពលោក
ការអះអាងខាងលើត្រូវបានធ្វើឡើងនៅក្នុងសារទូរលេខរំលែកទុក្ខដែលលោក Xi Jinping បានផ្ញើជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បន្ទាប់ពីអតីតប្រធានាធិបតី លោក Jimmy Carter បានទទួលមរណភាពក្នុងអាយុ ១០០ឆ្នាំ។ លោក Xi Jinping បានកត់សរសើរអតីតប្រធានាធិបតី Carter ចំពោះការរួមចំណែកដ៏សំខាន់របស់លោក ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋចិនក៏បានអះអាងថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងចិន - អាមេរិកប្រកបដោយភាពស្មោះត្រង់ ស្ថិរភាព និងនិរន្តរភាពក្នុងទិសដៅត្រឹមត្រូវ។
លោក Jimmy Carter ប្រធានាធិបតីទី ៣៩ នៃសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០០២ លោក Carter បានទទួលរង្វាន់ណូបែលសន្តិភាពក្នុងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោក ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ចំពោះជម្លោះអន្តរជាតិ៕