• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានព្រឹទ្ធសភាអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

លោកស្រី Lines បានអះអាងថា លោកស្រីនឹងបន្តគាំទ្រទំនាក់ទំនងជាមួយវៀតណាម; ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលច្រើនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងជាងនេះទៅទៀត នាពេលខាងមុខ។
 ឯកអគ្គរដ្ឋទូត លោក Nguyen Tat Thanh និងប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines (រូបថត៖ TTXVN)

 ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh ដែលចូលជួបសម្តែងការគួរសម នាថ្ងៃទី ២៧ កញ្ញា ប្រធានព្រឹទ្ធសភាអូស្ត្រាលីថ្មី លោកស្រី Sue Lines បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលការងារ តែងតែផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកស្រី Lines បានអះអាងថា លោកស្រីនឹងបន្តគាំទ្រទំនាក់ទំនងជាមួយវៀតណាម; ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលច្រើនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងជាងនេះទៅទៀត នាពេលខាងមុខ។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីក៏បានសម្តែងក្តីសង្ឃឹមចំពោះការបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសជាមួយទីក្រុង Perth ដែលជារដ្ឋធានីនៃប្រទេសអូស្ត្រាលីភាគខាងលិច។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានជម្រាបជូនព័ត៌មានអំពីក្រុមសមាជិកសភាមិត្តភាពវៀតណាម-អូស្ត្រាលី ហើយសង្ឃឹមថា ក្រុមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម នឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា រួមទាំងតាមរយៈបណ្តាញសហប្រតិបត្តិការផ្ទាល់រវាងគណៈប្រតិភូរដ្ឋសភាមូលដ្ឋាននៃភាគីទាំងពីរ។

ឯកអគ្គរដ្ឋទូតលោក Nguyen Tat Thanh និងប្រធានព្រឹទ្ធសភាលោកស្រី Sue Lines បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (១៩៧៣-២០២៣)។ លោកស្រី Lines ក៏បានសម្តែងនូវបំណងចង់ទទួលស្វាគមន៍ប្រមុខរដ្ឋវៀតណាម មកកាន់ប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ ហើយបានបញ្ជាក់ថា លោកស្រីនឹងពិចារណាទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលដ៏សមស្របមួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top