• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញជួបធ្វើការជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស

នារសៀលថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញជួបធ្វើការជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុល (រូបថត៖ Minh Duc-TTXVN)


ក្នុងជំនួបនោះ តំណាងក្រសួងការបរទេសបានមានប្រសាសន៍ថា នេះជាការតែងតាំងប្រធានទីភ្នាក់ងារតំណាងធំបំផុតដោយរួមមានៈ ឯកអគ្គរដ្ឋទូតចំនួន ២២ រូប អគ្គកុងស៊ុលចំនួន ៦ រូប ដែលទទួលបន្ទុកប្រទេសនិងតំបន់ដែនដីចំនួន ៤០។ ក្នុងរយៈពេលកន្លងមក ការងារព័ត៌មានកិច្ចការបរទេសទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកបញ្ជាក់ពីកិត្យានុ ភាព ឋានៈ និងលើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានស្នើឱ្យប្រធាន ទីភ្នាក់ងារតំណាងត្រូវជ្រួតជ្រៀបឲ្យបានហ្មត់ចត់នូវទស្សនៈ គោលនយោបាយ និងគោល ការណ៍ណែនាំរបស់បក្សនិងរដ្ឋអំពីកិច្ចការបរទេសនិងព័ត៌មានកិច្ចការបរទេស។ ធានានូវ ផលប្រយោជ ន៍ខ្ពស់បំផុតរបស់ប្រទេសជាតិនិងប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការនិងផលប្រយោជន៍ទៅវិញទៅមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top