• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសដែលមានសេដ្ឋកិច្ចធំៗត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរាំងស្កាត់ការឡើងកំដៅផែនដី

នេះគឺជាការអំពាវនាវរបស់ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ លោក John Kerry ក្នុងកិច្ចប្រជុំត្រៀមសម្រាប់សន្និសីទរបស់ភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

ប្រទេសដែលមានសេដ្ឋកិច្ចធំៗ នៅលើពិភពលោកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ ដើម្បីបង្ហាញថាពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការទប់ទល់នឹងការឡើងកំដៅផែនដី។ នេះគឺជាការអំពាវនាវរបស់ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ លោក John Kerry ក្នុងកិច្ចប្រជុំត្រៀមសម្រាប់សន្និសីទរបស់ភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

នៅក្នុងកិច្ចប្រជុំត្រៀមដែលប្រព្រឹត្តទៅនៅទីក្រុងមីឡានប្រទេសអ៊ីតាលី នៅថ្ងៃទី ២ ខែតុលានេះ លោក Kerry បាននិយាយថា ប្រទេសជាច្រើនបានប្តេជ្ញាចាត់វិធានការដើម្បីកំណត់កំដៅពិភពលោកកើនឡើងក្នុងកម្រិត ១.៥ អង្សាសេ ហើយប្រទេសជាច្រើនផ្សេងទៀតក៏មានបំណងដូចគ្នាផងដែរ។ លោកKerry សង្ឃឹមថាប្រទេសអ្នកមានជាងនឹងអនុវត្តន៍តាមការសន្យារបស់ពួកគេកាលពីមួយទសវត្សរ៍មុនអំពីការផ្តល់ប្រាក់ជំនួយ ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយប្រទេសងាយរងគ្រោះ សម្របខ្លួននិងផ្លាស់ប្តូរទៅរកថាមពលស្អាតជាង។

COP26 គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Glasgow ចក្រភពអង់គ្លេសនៅខែក្រោយ សំដៅស្វែងរកការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាបន្ថែមទៀតពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកដល់កម្រិតទាបក្រោម ២ អង្សាសេនិងអាចស្ថិតក្នុងកម្រិត ១.៥ អង្សាសេ ដែលត្រូវបានគេចាត់ទុកថាល្អ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top