• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជាច្រើនបានត្រៀមខ្លួនជាស្រេចដើម្បីជួយជប៉ុនជម្នះផលវិបាកនៃការរញ្ជួយដី

មេដឹកនាំនៃបណ្តាប្រទេសអាស៊ី និងប្រទេសដទៃទៀតនៅអាមេរិកខាងជើង និងអឺរ៉ុបបានផ្ញើសារបង្ហាញពីសាមគ្គីភាពជាមួយប្រទេសជប៉ុន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី ១ ខែមករា ក្នុងខេត្ត Ishikawa បង្កការខូចខាតជាច្រើនដល់មនុស្ស និងទ្រព្យសម្បត្តិ។

នៅលើបណ្តាញសង្គម X ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសថា ប្រទេសនេះបានស្នើផ្តល់ការគាំទ្រដល់ប្រទេសជប៉ុនក្នុងគ្រប់មធ្យោបាយ ដោយបញ្ជាក់ពីសាមគ្គីភាពជាមួយប្រទេសជប៉ុន ប្រឈមមុខនឹងបញ្ហាប្រឈមរួមគ្នារបស់បណ្តាប្រទេសនៅក្នុងខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក។ នៅក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida កាលពីថ្ងៃទី ២ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានរំលែកទុក្ខជាមួយជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីការរញ្ជួយដី។ ទន្ទឹមនឹងនោះ លោកបានបង្ហាញពីបំណងគាំទ្រប្រទេសជប៉ុនជម្នះលើផលវិបាកនៃការរញ្ជួយដី។

មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប និងអាមេរិកខាងជើងក៏បានសម្តែងនូវសាមគ្គីភាព និងការត្រៀមខ្លួនសហការជាមួយប្រទេសជប៉ុន ដើម្បីជម្នះលើផលវិបាកនៃការរញ្ជួយដី។ ភ្លាមៗបន្ទាប់ពីការរញ្ជួយដីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃទី ១ ខែមករាថា លោកបានត្រៀមខ្លួនផ្គត់ផ្គង់រាល់ការឧបត្ថម្ភចាំបាច់សម្រាប់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានស្នើរឲ្យផ្តល់ការគាំទ្រដល់ជប៉ុនក្នុងការដោះស្រាយផលវិបាកផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងនូវសាមគ្គីភាពជាមួយប្រទេសជប៉ុន ហើយបានស្នើផ្តល់ការគាំទ្រដល់ប្រទេសអាស៊ីឦសាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top